cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

រដ្ឋបាលខេត្តប៉ៃលិន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុងប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម ប្រឹក្សាខេត្ត និងលោកជំទា​វ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹក្សាខេត្ត នៅក្រុងប៉ៃលិន ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុង ប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធ​ផល​សម្រេច​បាននូវការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ និងឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបាន​លើកឡើងនៅក្នុងវេទិកា​នេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដំណើរការនៃវេទិការ​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ របស់រាជ​រដ្ឋា​ភិ​បាល​​​​កម្ពុជា ដែលគោលបំណងសំខាន់ នៃគោលនយោបាយនេះរួមមាន៖*ទី១៖ ការកែលំអនូវ​ប្រព័ន្ធ​អភិបាលកិច្ច​នៅ​តាម​ថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន *ទី២៖ ការជំរុញកិច្ច​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច​នៅមូលដ្ឋាន និង*ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច​ថ្នាក់​មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជា ធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅ​មូល​ដ្ឋាន ដើម្បីចូលរួមចំណែកកាត់ បន្ថយភាព ក្រីក្រ របស់ប្រកបដោយប្រសិទ្ធភាពការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​​យោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការ អភិបាលកិច្ចរបស់ក្រុម ប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាស ក្នុងការ​ពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវ ការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញឲ្យសមាជិក សមាជិកាក្នុង វេទិកាផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយអង្គភាពស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែង​ដោះស្រាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ​ចីរភាព ធានាបានការលើកកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិត របស់​ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខុមាលភាព និងជាពិសេស បានផ្សព្វផ្សាយព័ត៌​មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅអនុវត្ត បន្តក្នុងឆ្នាំ២០២៤ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។

­ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញ​មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែង ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង​សហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅ​តាម​មូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោក ជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុង វេទិការ​នេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និង ជំរុញការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ ប្រជាពលរ​ដ្ឋ​ក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងប៉ៃលិន នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់មានចំនួន ០៣ករណី និង សំណួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ (សម្រងសំណួរ) មានចំនួន ២៤ករណី ។

អត្ថបទ៖ លោក ញ៉ឹប បូរី

     

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម