cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តក្នុងខេត្តជិត ១លាននាក់ កើនឡើងហួសពីការរំពឹងទុក

ចែករំលែក

ប៉ៃលិន៖ សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តក្នុងខេត្ត មានការកើនឡើងហួសពីការ រំពឹងទុក ដោយក្នុងនោះនៅតាមគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ ៨០៨២៨៩នាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំដោយរដ្ឋបាលខេត្ត  ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ។

អត្ថបទ៖ លោក ញ៉ឹប បូរី

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

រដ្ឋបាលខេត្តប៉ៃលិន រៀបចំរថយន្តក្រុង ០២គ្រឿង ជួយដឹកជញ្ជូនសិស្ស ដែលមានអាណាព្យាបាល ធ្វើអាជីកម្មនៅផ្សារព្រំដែនថៃ កម្ពុជា ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបានសេវាអប់រំកម្ពុជា តាមបន្ទាត់ព្រំដែន
ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥