cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

កិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តប៉ៃលិន ឯកឧត្តម អ៊ីឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉លិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយ ស្ដីពីសភាពការណ៍ទូទៅ របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត  បានធ្វើរបាយការណ៍ ថា៖ ឆ្នាំ២០២១កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត លើវិស័យសេដ្ឋកិច្ចសង្គម តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន តែងបានរួមសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្ស បានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមានការប្រកាន់​និន្នាការនយោបាយ ដើម្បីអប់រំផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗដោយសមូហភាព និងឆន្ទះមុះមុត ទំនួលខុសត្រូវខ្ពស់ ។

ឯកឧត្តម អ៊ី ឈាន សមាជិកគណះកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉លិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតល្បាតសកលកូវីដ១៩ ក៏ដោយ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាមួយគ្នានោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ ភូមិ ផងដែរ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការកែរលម្អសោភ័ណភាព នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ