cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក​បាទ​ក្រហម​​​កម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជន​កម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​សង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២២គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់​ប្រជា​ពល​រដ្ឋ​ងាយរងគ្រោះ និង​រងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស​គ្រប់​​ពេល​វេលា ដោយមិនមាន​ការរើស​អើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

លោកជំទាវប្រធានគណៈកម្មាធិការសាខាបានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហម​កម្ពុជាខេត្តប៉ៃលិន គឺបានជម្រុញគ្រប់សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍​គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរង​គ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ​ចំនួន ដល់​ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគ​អេដស៍ ចាស់ជរាគ្មានទីពឹង គ្រួសារសព​ខ្វះខាត និងចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងកំឡុងនៃការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន​ប្រជាពល​រដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ​រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក​ក្នុងមុងជានិច្ច ដើម្បី​ជាស​វាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ ដោយសារប្រទេសកម្ពុជារងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) បង្កអោយមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បណ្តាល​ឱ្យជំនន់ទឹកភ្លៀង បានជន់​លិច​លំនៅ​ដ្ឋានរបស់​ប្រជាពលរដ្ឋ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ២២គ្រួសារ និងលិចលង់ផ្ទៃដីចំការមួយចំនួន ធ្វើអោយប៉ះពាល់ដល់ផលដំណាំ ហើយបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងយុវជន សសយក ខេត្ត កំពុងជួយប្រមូលផលយ៉ាងសស្រាក់សស្រាំ ដើម្បីជាសវាងការខូច​ខាត​កាន់តែធ្ងន់ធ្ងរ បើសិនជាទឹកនៅបន្តជនលិចច្រើនថ្ងៃ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម