cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុងពិធីសំណេះ​​​សំណាល​ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា៖ ដោយសារ “នយោបាយ ឈ្នះ-ឈ្នះ”ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរ ក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬ តំបន់ណាមួយនោះ ដូច្នេះយើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយ​​ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា យើងត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះ​ក្នុង​​តម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាក​បំផុត។

ឯកឧត្តមបណ្ឌិត ប្រធានយុវជនគណបក្ស បានមានប្រសាសន៍បញ្ជាក់ថា៖ យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថា​​សិស្ស​-និស្សិត ដែលកំពុងសិក្សា បញ្ចប់ការសិក្សា ឬកំពុង បំពេញការងារនោះទេ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ​សង្គម​ជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមាន ចំណូល​ខ្ពស់ ហើយយើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើង សុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះ​ដឹង, ចំណេះធ្វើ, ជំនាញ និង គំនិតច្នៃប្រឌិត បូករួមនឹងឧត្តមគតិស្នេហាជាតិ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា៖ ដើម្បីឱ្យកម្ពុជានៃយើង អាចឆាប់បានសម្រេចបានគោលដៅ​ធំៗ​នានាកាន់តែឆាប់, យើងទាំងអស់គ្នាត្រូវ «មានឆន្ទៈ, ស្គាល់អត្តសញ្ញាណ និង មានក្តីសង្ឃឹម»៖ ទី១. មានឆន្ទ: គឺមាន​គោលដៅច្បាស់លាស់, មានកម្លាំងចិត្ត ដើម្បីជម្នះឧបសគ្គ និងការលំបាក សំដៅឆ្ពោះទៅសម្រេចគោលដៅ។ ដូចគ្នានេះ មានឆន្ទ:ជួយបក្ស គឺមានគោលដៅធ្វើឱ្យបក្សកាន់តែខ្លាំង, កាន់តែរឹងមាំ និងកាន់តែអាចមានឱកាសបម្រើប្រជាពលរដ្ឋ​ក្នុង​រយ:ពេលយូរអង្វែង; ទី២. ស្គាល់អត្តសញ្ញាណ គឺស្គាល់ថាខ្លួនឯងជាអ្នកណា និងមានគុណតម្លៃអ្វី ខណៈដែលអត្ត​សញ្ញាណ​របស់បក្ស គឺ «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»; ទី៣. មានក្ដីសង្ឃឹម គឺត្រូវតែមាន​សុទិដ្ឋិនិយមអំពីអ្វីដែលយើងកំពុងធ្វើ និងត្រូវធ្វើសកម្មភាពនានា ដើម្បីជ្រោមជ្រែងបក្ស, នាំបក្សទៅរកភាពជោគជ័យ​ក្នុង​ការ​ដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។

អត្ថបទ៖ ក្រុមពិធីការឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ