cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាលជាមួយបងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្នុងខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន​៖​  រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក​ជំទាវ បាន ស្រីមុំ​ អភិបាល​នៃ​គណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៥១១នាក់ នៅក្នុងខេត្តប៉ៃលិន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ដើម្បីឲ្យពួកគាត់ចូលរួម ផ្តល់​ព័ត៌​​មានពាក់ព័ន្ធ​នឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការ​អភិវឌ្ឍ​នានា នៅក្នុងខេត្តប៉ៃលិន និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា៕

ក្នុងឱកាសនេះដែរ លោក​ជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរ​សុខ​ទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល​សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការ​អាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក​ខ្វះ​ខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែងនាពេលកន្លងមក ក្នុងអំឡុងពេល​នៃទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោល​បំណង​ជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណង​ដើម្បី​ចង់​ដឹង​ពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលមិនសូវបាននៅផ្ទះជាប់រវល់​ក្នុងការប្រកបការងារ​ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូន គឺជាភ្នាក់សន្តិសុខដ៏សំខាន់​ក្នុង​កាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏​សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគ​យល់អធ្យាស្រ័យគ្នា ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខ​សញ្ញា​ចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេស​ត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលជាការ​បោះឆ្នោត ដើម្បីធានាកំណត់តួនាទីជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា​យូរ​អង្វែង​ប​ន្តទៅទៀត លើមាគ៌ាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ