cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ចែករំលែក

ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន  ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលចំណាយថវិកាសាងសង់ប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន  ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាននាំ​មកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរ​យក​ចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប​ផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ «ការដែលគណបក្សប្រជាជនកម្ពុជា​ដឹកនាំប្រទេស​បាន​យូរ​អង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណបក្សប្រជា​ជន​កម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជន និងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ» ដូចនេះ​​យើងត្រូវនាំគ្នាប្តេជ្ញាចិត្តថាត្រូវស្រលាញ់ ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខ​រៀង​ទី១៨ នាថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នាកុំបីខានឡើយ ជាពិសេសបោះឆ្នោតគាំទ្រ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រីបន្តវេនដឹកនាំកម្ពុជានាពេលអនាគត ។

បើតាមរបាយការណ៍របស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង បានអោយដឹងថា៖ អាគារទីស្នាក់ការបក្សឃុំអូរអណ្តូងដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ គឺសាងសង់ពីថ្មប្រក់ក្បឿង មាន​ទទឹង ៩.១៦៨ម៉ែត្រ និងបណ្តោយ ២៧.១៦៨ម៉ែត្រ ដោយចំណាយថវិការសាងសង់សរុប ចំនួន ៤៧,៤៤៧ដុល្លារ ដែល​ជាថវិការចូលរួមពីសំណាក់លោក-លោកស្រីប្រធានក្រុមការងារតាមភូមិ-ឃុំអូរអណ្តូង និងសប្បុរសជននានាផងដែរ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

   

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម