cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ថ្ងៃទី៦ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន បន្តចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស ផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី៦ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​​ចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅ​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកាបក្ស ចំនួនជាង ២០០នាក់ នៅភូមិអូរដូនតាលើ ភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ និងភូមិកូនដំរី ឃុំស្ទឹងត្រង់ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំ​ពីរបៀបគូស សន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន  បានមានប្រសាសន៍រំឭក​ពីគុណបំណាច់របស់គណបក្សប្រជាជន​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់​សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួប​បង្រួមជាតិតាមរយៈការដាក់ចេញ នយោបាយឈ្នះឈ្នះ ការស្វែងរកសុខ​សន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវ​គុណូបការៈ​​ដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំ​ស្ថិតស្ថិរ​គង់វង្សជានិច្ច។

ទន្ទឹមនឹងនេះឯកឧត្តមបេក្ខជនតំណាងរាស្ត្រ ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកា​ទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោត ដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារឱ្យបានរួចរាល់ទុកជាមុន ដើម្បី​ធានាការ​បោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល ពីព្រោះ «យើងជាសមាជិកបក្ស​ត្រូវ​គូសសន្លឹក​ឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដើម្បី​គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះ​ទៅ​កាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត»។

ឯកឧត្តម អ៊ី ឈាន និងសមាជិក សមាជិកាគណបក្សក្នុងឃុំស្ទឹងត្រង់ទាំងមូល បានសម្តែងនូវអំណរគុណ​សន្តិភាព នយោបាយឈ្នះឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែល​បាន​នាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ៕

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូស​សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ដើម្បីបាន​បញ្ចេញ​​នូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម