cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ជាង១ម៉ឺននាក់ ចូលរួមដង្ហែរក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក

ប៉ៃលិន ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនខេត្តប៉ៃលិន បានបិទយុទ្ធនាការឃោសនាបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណ​បក្ស​ប្រជាជន​កម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូល​រួមពី​សំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ចូលរួមចំនួន ១២៧៧២នាក់ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យនាពេលនេះ គឺដោយ​សារ​គណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់​សមទ្ធិផល​នៃសង្គមជាតិឲ្យបានគង់វង្ស រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការ​បញ្ចប់​​​សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរក​សុខ​សន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅ​ក្នុងក្ដីសុខក្សេមក្សាន្ត​រហូត​ដល់ពេលបច្ចុប្បន្ន។

លោកជំទាវប្រធានបក្សខេត្ត បានមានប្រសាសន៍បន្ថែមថា៖ «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាច​កាត់​ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នា គឺជា​សាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់​លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយ ក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ ព្រោះប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជា​គណបក្ស​ ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមាន​ជីវភាពការរស់នៅសុខស្រួល ដែលនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយ​ទាំងនេះ។

លោកជំទាវ បាន ស្រីមុំ​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើង​ពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់​សង្គម​ឲ្យបានរឹងមាំ និងជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ប្រកប​ដោយ​និរន្តរភាព  ដែលជាគ្រឹះដ៏រឹង​មាំ​ក្នុង​ការ​សម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និង​ប្រជាជនតទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍  ព្រមទាំងសូមឲ្យជន​រួមជាតិ នៅគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធានបក្សខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ មកដល់ថ្ងៃនេះ​គណបក្សប្រជាជនកម្ពុជា ដែលមានកំណើត​ពី​ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើ ប្រជាជន ការពារ​បាន​​សុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងសមាជិកគណបក្ស​ប្រជាជនចាស់ និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលទើបមកពីគណបក្សដ៏ទៃទៀត បន្តបោះ ឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យ​កាន់​​តែរីក​​​ចម្រើន​បន្ថែម​​ទៀត និងបន្តគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេល​អនាគត់​ផងដែរ។​

លើសពីនេះ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាន៍អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប​សញ្ញា​(ទេវតាបាចផ្កា)ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

សូមបញ្ជាក់ថា៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបាន​ចាប់ផ្តើម ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយយុទ្ធនាការឃោសនានេះ មានរយៈ​ពេល ៣សប្តាហ៍ ហើយការហែរក្បួនបិទយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រព្រឹត្តិទៅ ដោយមានការដង្ហែរទៅតាមដងវិថីនានាក្នុងខេត្តប៉ៃលិន ដោយធ្វើការដង្ហែយ៉ាងអធឹកអធម លាយឡំទៅនឹងសម្លេង​ឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ គោលនយោបាយអាទិភាពរបស់គណបក្ស ទាំង ៨ចំនុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បន្ទាប់មក​ក្បួនដង្ហែរទាំងនោះក៏បានដង្ហែឆ្ពោះ​ទៅកាន់ ឃុំ-សង្កាត់រៀងៗខ្លួនផងដែរ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរ រួមមាន៖ រថយន្ត ៥២៣គ្រឿង ម៉ូតូ ២១៥៨គ្រឿង ម៉ូតូកង់បី ២៦គ្រឿង  និងឧបករណ៍បំពងសម្លេង ១៤៣គ្រឿង ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤