cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីផ្តល់សេវា និងភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងគ្រោងដាំដើមផ្កាក្ងោកបន្ថែមនៅអមសងខាងផ្លូវចូល​ផងដែរ ដើម្បីផ្តល់សេវា និងភាពទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរណ៍ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ឡើង ដែលជាកត្តាជួយ​ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបន្តខិតខំប្រឹងប្រែង​ដោះស្រាយនូវរាល់ការលំបាក និងសំណូម​ពរ​របស់ប្រជាពលរដ្ឋ ព្រមទាំងបានបន្តការកសាងអភិវឌ្ឍន៍ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង​ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរ​ជាតិ មកកំសាន្ត​ក្នុង​ខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាចលករចូលរួមចំណែកក្នុងការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរ​​ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បានណែនាំអោយ​យុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថ​បែប​ទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្ត​ត្បូង​ពេជ្រ មួយនេះ។

ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍​ទាំងអស់ ដែលមកកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មាន​សណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ដោយឡែកបងប្អូនអាជីវករដែលលក់​ដូរ​ម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ត្រូវមានអនាម័យ និងតម្លៃសមរម្យ ដើម្បីទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍​ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ។

សូមបញ្ជាក់ថា៖ រមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែល​មានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែង​ជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការកែរលម្អសោភ័ណភាព នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ