cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកានិងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកានិងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ ជូនដល់មន្ទីរជំនាញក្នុងខត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្សព្វផ្សាយសារាចរ ០១០ សហវ នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការអនុវត្តថវិកាអោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងសកម្មភាព ចំណូល-ចំណាយ  ថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងជម្រុញដល់ការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយការបិទបញ្ជីចំណូល ចំណាយអោយមានតម្លាភាព និងឆាប់រហ័សទៀតផង ។

លោកជំទាវអភិបាលខេត្ត ក៍បាន​មានប្រសាសន៍​ជំរុញ ដល់គ្រប់មន្ទីរ​អង្គភាព ​ត្រូវ​តែគិតគូ​អោយបាន​ច្បាស់លាស់​នូវ​ការរៀបចំ​ផ្នែក​ចំណូល​-​ចំណាយ​របស់ខ្លួន​អោយបាន​ជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និង​ស្របតាម​តម្រូវការ​ជាក់ស្តែង​ក្នុងការ​ដំណើរការ​អនុវត្ត​ការងារ​ថវិកា និង​យន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ចំណែក​ការអភិវឌ្ឍ​ក្នុង​មន្ទីរ​អង្គភាព​របស់ខ្លួន ក៍ត្រូវ​រំលេច​នូវ​សកម្មភាព និង​បេសកកម្ម​ចម្បងៗ​របស់​ក្រសួង​-​ស្ថាប័ន​ អំពី​ភាពជាក់ស្ដែង​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ថវិកា​ឆ្នាំកន្លងមក និង​ការប៉ាន់ស្មាន​ស្ថានភាព ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​បច្ចុប្បន្ន​ធៀប​ទៅនឹង​គោលដៅ​សូចនាករ​ដែល​បានកំណត់ និង​លើកឡើង​នូវ​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ និង ផែនការថវិកាឆ្នាំ​ខាងមុខ​ទៀត​  ហើយដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក៍ត្រូវ​គិតគូ និង​យក​ចិត្ត​ទុកដាក់​ក្នុងការ​អនុវត្ត​ការងារ​បិទបញ្ជី ចំណូល​-​ចំណាយ​ថវិកាក្នុងឆ្នាំ​២០២២ នេះ ឱ្យបាន​ត្រឹមត្រូវច្បាស់លាស់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត​។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់គ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយទាំងផ្នែកចំណូល និងផ្នែកចំណាយដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម