cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ក្រោយអុជបំភ្លឺ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១

ចែករំលែក

ប៉ៃលិន៖ ដូច​ការគ្រោងទុក នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ​ពន្លត់​ភ្លើងជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំ​ឮ​ក​ខួប​ទិវាបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៧១ ដែល​បាន​ដុត​បំភ្លឺ​អស់​រយៈពេល ៣ថ្ងៃ នៅ​វិមានឯករាជ្យខេត្ត ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។

ការរំលឹកខួប​អនុស្សាវរីយ៍​​បុណ្យ​ឯករាជ្យ​ជាតិ ខួបលើកទី ៧១ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លារបស់​ប្រជា​ជាតិខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់​ខ្ពស់​បំផុត ជូន​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដែលព្រះអង្គ ​បាន​ដឹកនាំការ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរ​កុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កង​យោធពលខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដោយ​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួម​មានការ តស៊ូ​ដណ្តើម​ឯករាជ្យ ​ការ​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​ នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាស្ត្រ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់យ៉ាង ដូច​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​ ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា​នេះ សូម​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ សូម​បន្ត​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថែរក្សា​រាល់​សមិទ្ធផល របស់​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន​រុងរឿង ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង​ការរួបរួម​ក្នុង​មហា​សាមគ្គី​ជាតិ​ ដ៏​ទូលំទូលាយ ដោយ​គ្មាន​ការ​កើតឡើង​ជា​ថ្មីទៀត នូវ​សង្គ្រាម​សោកនាដកម្ម និង​គ្រោះ​មហន្តរាយ​ដូច​អតីតកាល​។​

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ បាន​ឆ្លុះបញ្ចាំង ពី​ជោគជ័យ​ក្នុង​កម្លាំង​មហា​សាមគ្គី របស់​ប្រជា​ជាតិខ្មែរ​យើង​ទាំងមូល ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ​ប្រកបដោយ​ភាព​បត់បែន នៃ​ដំណើរ​ប្រវត្តិសាស្ត្រ ​ដ៏​ស្មុគស្មាញ​ជាច្រើន ជាពិសេស ឆ្លងកាត់​រយៈពេល ៧១​ឆ្នាំ​កន្លង​មក រហូតដល់​បច្ចុប្បន្ន​នេះ គឺ​នៅតែ​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​ជា​កម្លាំង​ប្រដាប់​អាវុធ របស់​ជាតិ​កម្ពុជា ជា​កង​យោធពល​ខេមរភូមិន្ទ​ដ៏​អង់អាច​ក្លាហាន ដែល​ប្រសូត​ចេញពី​ប្រជាជន ដើម្បី​ប្រជាជន និង​ឆ្លើយតប​ទៅ​នឹង​សំណូមពរ នៃ​ការ​តស៊ូ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន អ្វីៗ​ទាំងអស់​ដើម្បី​បម្រើ ឧ​ត្ត​ម​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ជា​ដរាប​តរៀងមក និង​យូរអង្វែង​ផង​ដែរ​។​

សូមរំលឹកថា៖ តាមប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ ព្រះករុណាព្រះបាទ សម្ដេច​​ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតន​កោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្រប​ខ័ណ្ឌនៃ​ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកបដោយជោគ​ជ័យ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ​៕​

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ