cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតថៃថ្មី

ចែករំលែក

ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល ​នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូស្ថានទូតថៃ ដែលដឹកនាំដោយ ឯកឧត្តម ឆឺតកៀត អាត់ថា​ក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ (កម្ពុជា+ថៃ) ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ចំពោះស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ «​ប្រទេសយើង​ទាំ​ង២ មា​នយ​ន្ដកា​រកិច្ច​សហប្រតិ​បត្តិ​ការជា​ច្រើន​ ដើ​ម្បីព​ង្រឹ​ងកិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេសទាំ​ង២ ដូច​ជាគណៈ​ក​ម្មាធិកា​រព្រំដែន​ទូទៅក​ម្ពុជា-​ថៃ ​(GBC)​ ដែល​មាន​រដ្ឋម​ន្រ្តីការពារ​ជាតិ​ទាំង ២​ ជាប្រធាន និង​គណៈ​កម្មាធិការ​កំណត់​ព្រំដែនក​ម្ពុជា-​ថៃ(JBC) ព្រម​ទាំងការ​ប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិប​ត្តិការ និង​មិត្ត​ភាព និង​ដោះស្រា​យបញ្ហាតាម​ព្រំដែន​រវាង​ប្រទេសទាំ​ង២»​ ។

ជាការឆ្លើយតប ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សន្យាថា៖ នឹងខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំង២ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

រដ្ឋបាលខេត្តប៉ៃលិន រៀបចំរថយន្តក្រុង ០២គ្រឿង ជួយដឹកជញ្ជូនសិស្ស ដែលមានអាណាព្យាបាល ធ្វើអាជីកម្មនៅផ្សារព្រំដែនថៃ កម្ពុជា ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបានសេវាអប់រំកម្ពុជា តាមបន្ទាត់ព្រំដែន