cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយមានសមាជិកសមាជិកចូលរួមដង្ហែជិត ១០០០០នាក់

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំយុទ្ធនាការ​ឃោស​​នាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដោយ​មានសមាជិកសមាជិកា ជិត ១០០០០នាក់ ចូលរួមដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅទូទាំងខេត្ត ។

បើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា៖ ការឃោសនាបោះ​ឆ្នោត​​ត្រូវ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ថ្ងៃ ហើយការហែរ​ក្បួន​បើក​យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បានប្រព្រឹត្តិទៅនៅតាមដែនរដ្ឋបាលឃុំ-សង្កាត់របស់ខ្លួន ព្រមទាំងមានការដង្ហែរទៅតាម​ដងវិថីនានា​ក្នុង​​ខេត្ត​តាម​រយៈមធ្យោបាយនានា មានរថយន្តតូចធំ  ម៉ូតូ និងម៉ូតូរឺម៉ក់ ជាច្រើនគ្រឿង ដោយធ្វើការដង្ហែយ៉ាងអធឹកអធម មានការ​លាយ​ឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោល​នយោបាយ​​របស់គណបក្ស រួចបន្តដង្ហែឆ្ពោះទៅកាន់ ឃុំ-សង្កាត់រៀងៗខ្លួនផងដែរ ។

សូមជម្រាបថា៖ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើ​ការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការ​ឃោសនា​បោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤