cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ​ប្រធាន​​អនុគណៈកម្មាធិការ​សាង​សង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ​ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍន​ភាព​ការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុង​ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ដែលរហូតមកដល់​ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៧០% តាមផែន​ការ​គ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ហើយបន្ថែមលើនេះ លោកជំទាវអនុប្រធាន ក៍បាន​ណែនាំឱ្យក្រុម​ការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើម​នៃស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់​ពេលវេលាតាមការ​គ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិរការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​កំណត់​យកទិវា​ នយោបាយ​ឈ្នះ-ឈ្នះ ​ថ្ងៃទី២៩​ធ្នូ​ ចូលទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ចាប់​ពីឆ្នាំ​២០២២​ តទៅ​ តែមិន​អនុញ្ញាត​ឱ្យមាន​ការឈប់​សម្រាកនោះទេ ​ដែលក្នុងសារាចរណែនាំ​ ​ចុះហត្ថលេខា​ដោយសម្តេចតេជោ​ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ «អស់រយៈពេល​២៤ឆ្នាំកន្លងមក​ ប្រទេស​កម្ពុជា​បានកំណត់​យកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ​១៩៩៨​ ជាការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដោយ​មិនមាន​ការបង្ហូរឈាម​ និងទទួលបាន​សន្តិភាព​ពេញលេញ ​តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ ​ជាគោល​នយោបាយ​ដ៏ធំមួយ​ក្នុងការដឹកនាំ​ប្រទេសកម្ពុជា​ បន្ទាប់ពីឆ្លងកាត់​នូវដំណាក់​កាល​សង្គ្រាម​ ដំណាក់កាល​នៃរបបប្រល័យ​ពូជសាសន៍​ ប៉ុលពត​ និងដំណាក់កាល​សង្គ្រាមផង​ ចរចាផង​ រហូតលេចឡើងនូវ​វត្តមាន​នៃនយោបាយឈ្នះ-ឈ្នះ» ៕

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់​មន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការ​នយោបាយ​ឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យ​តេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពាយព្យ ។

សូមបញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ​ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ជិត ៣ម៉ឺនម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំណែក​ប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាព​ខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម