cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

ចែករំលែក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញ សេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការ​ឃោសនា​បោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោតឆ្នោតទទួលបានជោគជ័យ។

គ. ជ.ប បានគូសបញ្ជាក់ថា ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​នឹង​ចាត់​​វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃការបោះឆ្នោត​គឺជាគោលការណ៍នៃលទ្ធិ​ប្រជាធិបតេយ្យ។

គ.ជ.ប បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅ​អស់រយៈពេល ៥ថ្ងៃ។ គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរ​ឈ្មោះបោះឆ្នោតបានធ្វើសកម្មភាព​ឃោសនា​បោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្ស​នយោបាយ​មួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់​អ្នក​បោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា បានចែងថា« គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាម​កំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ »៕

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត
ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ