cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ពលរដ្ឋទីទាល់ក្រ ជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក

ប៉ៃលិន៖ នៅសាលាឃុំស្ទឹងត្រង់ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព​ជុំវិញ​ខេត្ត ព្រមទាំងក្រុម​ការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន​ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១៦០គ្រួសារ  ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយ​សារគ្រោះធម្មជាតិ មកពីភូមិចំនួន ១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយរបស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះ គឺដើម្បីចូលរួម​ចំណែក​ដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន​អោយ​​កាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះ​មិន​បាន​បំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាច​ដោះ​ស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក​យាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹង​ប្រែងប្រកប​មុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ​ឱ្យបានកាន់​ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់​ដាច់​បាយ​ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់​ចេញ​នូវ​គោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យ ដើម្បីជំរុញ​កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើប​កម្ម​ស្ថាប័ន ព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍​ផ្តាំដល់បងប្អូនប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗ ដែល​ងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែល​នៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា  ដោយឡែក​អាជ្ញាធរ​មូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅ​ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ អំណោយដែលចែកជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ចំនួន ៦០គ្រួសារ ដោយក្នុង​មួយ​គ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ខ្លាញ់ ១ដប និងថវិកាចំនួន ៣ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ផងដែរ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម