cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គណៈបញ្ជាការឯកភាពខេត្ត ប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំណើរនិមន្ត របស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើរនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការរៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀម​រថយន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»។

សូមជម្រាបថា៖ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅ ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល ព្រះអង្គនិមន្តមកដល់ខេត្តប៉ៃលិន តាមដងផ្លូវជាតិលេខ ៥៩ និង​ផ្លូវជាតិ​លេខ ៥៧ កាត់តាម​ស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ហើយព្រះអង្គគង់នៅក្នុងវត្ត​រតនសោណ្ឌ ហៅវត្តកោងកាង។ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ព្រះអង្គឆាន់ចង្ហាន់​ពេល​ព្រឹកនៅវត្តកោងកាង, វេលាម៉ោង ៧៖០០នាទីព្រឹក ព្រះអង្គផ្តល់ឱវាទធម្មទេសនា និងវេលាម៉ោង ៨៖០០នាទីព្រឹក ព្រះអង្គនិមន្ដពិនិត្យបង្គោលព្រំដែន​នៅ​ឡាក់៦៥ ឡាក់៦៤ និងឡាក់៦៣ (ច្រកទ្វារព្រំដែនអន្តរជាតិព្រំ) រួចបន្តដំណើរ​ទៅថ្មដា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយកាត់តាម ស្រុកសំឡូត ខេត្តបាត់ដំបង៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម