cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី  សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខា​ធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  បានអញ្ជើញជួបសំណេះសំណាល​ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងតួនាទីការងារចលនាមហាជន របស់គណបក្សនៅថ្នាក់មូលដ្ឋាន ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្ស​នៅ​គ្រប់ការ​បោះឆ្នោតទាំងអស់នាពេលអនាគត់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនគណបក្ស​ខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជា ព្រមទាំងបានធ្វើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលនាមហាជនខេត្តផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន ក៏បានមាន​ប្រសាសន៍​សំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារគណៈចលនាមហាជនខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យ​បាននូវ​សាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗ ដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមបំផុស និងផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឲ្យស្វែងយល់ និងគាំទ្រដល់វិធានការនានា​របស់​រាជរដ្ឋាភិបាល ជាពិសេសការលើកឡើងពីការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ  និងតំបន់​អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។

ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាយើង​ទាំង​អស់ ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជានាយករដ្ឋមន្ត្រី ជាពិសេសត្រូវប្រឆាំងដាច់ខាត ចំពោះក្រុមជន​អគតិ ដែលតែងតែញ៉ុះញង់ លាបពណ៌ បំពុលសង្គម និងបង្កចលាចល ក្នុងគោលបំណងចង់បំផ្លាញសុខសន្តិភាព។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម