cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិ នៅក្នុងឃុំស្ទឹងកាច់ និងសង្កាត់អូរតាវ៉ៅ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តអញ្ជើញជួប​សំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៨​ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈម​នានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នា​ពេល​ខាងមុខ ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ ត្រូវគិតគូអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់​រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ ។

លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅ​ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជន​កម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មានការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈ​មុតស្រួច មានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈម​មុខនឹង​ជំងឺរាតត្បាតកូវីដ១៩ សង្គាមនៅអ៊ុយក្រែនក៏ដោយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយឡែកគណបក្សប្រជាជន​កម្ពុជា ខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន នាពេលកន្លងបានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធ​នឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស​ក្រុមការងារគណប​ក្សគ្រប់ថ្នាក់ បានអនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥
ថ្ងៃទី៥ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត, ឯកឧត្តម អ៊ី ឈាន បន្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកសមាជិការបក្ស ចំនួន ៤ភូមិ នៅឃុំស្ទឹងត្រង់