cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន បើកផ្លូវជូនប្រជាពលរដ្ឋ នៅភូមិកំពង់ចម្លងក្រោម ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​​ខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការកាយបើកផ្លូវ​ ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ​ធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លង​ក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាក​ជាច្រើនឆ្នាំមកហើយ ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិ​ឱ្យរីកចម្រើនគ្រប់វិស័យ តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវស្ថិរភាពសង្គម សុខសន្តិភាព និងអធិបតេយ្យជាតិជាដើម ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ឱ្យដឹងថា៖ ការបើកផ្លូវ ១ខ្សែនេះ គឺដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួល ភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២ នាក់ ស្មើនឹង ២១៨គ្រួសារ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការកែរលម្អសោភ័ណភាព នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ