cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ថ្នាក់ដឹកនាំគណបក្សប្រជាជន អំពាវនាវដល់សមាជិកបក្ស ត្រូវខិតខំកៀរគរពលរដ្ឋ ឱ្យចូលរួមបោះឆ្នោតឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នា

ចែករំលែក

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានជំរុញលើកទឹកចិត្ត ឱ្យសមាជិកសមាជិកា-បក្សប្រជាជន ត្រូវខិតខំកៀរគរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការជំរុញដល់សមាជិកបក្សយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វ​ផ្សាយ​​ពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ និងភូមិភ្នំកូនភ្នំ, ភូមិទួលខ្ពស់,ភូមិអូរឫស្សីលើ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។

នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ។

បន្ថែមលើនេះ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍អំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូនមិត្តភក្តិឪពុកម្តាយទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នាដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា៖ យុទ្ធនាការឃោសនាឆ្នោតជ្រើសរើសជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ដោយមានរយៈពេល ២សប្តាហ៍ដោយចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺមានបំណងឱ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជនផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមឈើ និងផ្កាចំរុះ តាមដងផ្លូវនិងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត