cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ញត្តិគាំទស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក

ញត្តិគាំទស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ

យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តប៉ៃលិន – សូមប្រកាសជាឱឡារិកគាំទ្រយ៉ាង ពេញទំហឹង​ដោយឥតងាករចំពោះបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាអាទិភាព​នយោបាយដ៏សំខាន់។ ការដាក់ចេញនូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល​កម្ពុជា គឺជាគំនិតប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត និងមានទស្សនវិស័យដ៏វែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម ចំណែកធានាប្រសិទ្ធភាពនៃការអនុវត្ត យុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជា អាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការ​លើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង​ក្នុង​ជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបទរធិបតី ត្រូវចាត់វិធានការ បញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថាមានការប្រើប្រាស់ គ្រឿង​ញៀន​ខុសច្បាប់ ឬមានការពាក់ព័ន្ធ និងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក “រួមទាំងអស់គ្ន ដើម្បីកម្ពុជាគ្មាន​គ្រឿង​ញៀន”។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយមិនងាករចំពោះ ការដាក់ចេញ​នូវ​បទបញ្ជាលេខ០១ បប របស់ សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ន ព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញា​អនុវត្តបទបញ្ហានេះ ឱ្យបានម៉ឺងម៉ាត់បំផុតប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម