cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោកជំទាវ បាន ស្រីមុំ បន្តជួបសំណេះសំណាល ជាមួយ ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងស្រុកសាលាក្រៅ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងស្រុកសាលាក្រៅ ដើម្បីស្តាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានផ្ទាល់ ដើម្បីយកប្រៀបឈ្នះសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ឃុំ/សង្កាត់នាពេលខាងមុខ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាជន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារ និងថ្នាក់នាំបក្សគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតីសាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្ស នៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជាយើង ជាពិសេសប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ព្រមទាំង​ក្រុម​ការងារចុះជួយមូលដ្ឋាន ដែលកំពុងមានវត្តមាននៅទីនេះ ត្រូវខិតខំបំផុសអោយបងប្អូនកូនក្មួយក្នុងមូលដ្ឋាន​របស់ខ្លួន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់ ដើម្បីរក្សាបាននូវសុខសន្តិភាព និងបន្ត​គាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអណត្តិបន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ដើម្បីទទួលបាននូវភាពឈ្នះជាបន្តទៀត សូមសមាជិកសមាជិកាគណបក្សកម្ពុជាយើងទាំងអស់ ត្រូវតែខិតខំពង្រឹងពង្រីកបន្ថែមទៀតនូវសមាជិកគណបក្ស ក្តាប់ឲ្យបាននូវសភាពការណ៍ក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យសមាជិកម្នាក់ក្លាយជា សន្លឹកឆ្នោតមួយសន្លឹក ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា និងបានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត