cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

រដ្ឋបាលខេត្តប៉ៃលិន ទទួលអំណោយភេសជ្ជៈចំនួន ១០០០កេស ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លីមីធីត

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​អញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន ១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុន ដែលវិនិយោគដោយជនជាតិខ្មែរ ១០០%  និងជាក្រុមហ៊ុនដែលបានកៀរគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការរាថយ ហើយសម្រេចបាននូវការសាងសង់ និងរៀបចំដំណើរការបានយ៉ាងឆាប់រហ័ស នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជឿជាក់លើប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ។

លោកជំទាវអភិបាលខេត្ត ​តំណាង​ឱ្យ​រដ្ឋបាលខេត្ត និង​ប្រជាជន​នៅ​ខេត្តប៉ៃលិន​ទាំង​មូល ​​សូមថ្លែង​អំណរ​គុណ នូវ​ទឹកចិត្ត​​ដ៏​ស្មោះសរ​របស់​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited) ដែល​បាន​ឧបត្ថម្ភភេសជ្ជៈ ​​គ្រុឌ ចំនួន ១០០០កេស ​​​ដល់​រដ្ឋបាលខេត្ត​ប៉ៃលិន ព្រមទាំងបានជូនពរ​ដល់​អ្នកឧកញ៉ា ព្រម​ទាំង​សហការី ឱ្យ​ជួបប្រទះនូវពុទ្ធពរទាំង ​៤​ប្រការ ជៀស​ផុត​ពី​ជម្ងឺ​កូវីដ-១៩ និង​កាន់​តែ​ជោគជ័យក្នុង​​អាជីវកម្ម​បន្ថែម​ទៀត៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍សង្ឃឹម និងជឿជាក់ថា៖ សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ក្នុងខេត្ត ជាពិសេស​ការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ផងដែរ ដែលសកម្មភាពទាំងនេះជាសិល្បៈនៃការចែករំលែក និងបានបញ្ជាក់ពីទឹកចិត្តដ៏សប្បុរធម៌របស់សប្បុរសជន ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ