cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន បន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​ជួយ​ខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ​អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការ​បក្ស ចំនួនជាង ២០០នាក់ នៅភូមិទំនប់ ភូមិទួលខ្ពស់ ភូមិស្ទឹងត្រង់ និងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ  ដែល​ជាថ្ងៃទី០៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត​ បានមានប្រសាសន៍​លើក​ឡើងថា៖​ គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សដែលបានសង្គ្រោះជាតិ និងជីវិតប្រជាជន ពីរបបប្រល័យ​ពូជ​សាសន៍​​នៃបនឃោរឃៅផុតលេខ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩) ដោយបានទទួលជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ​ ហើយបើគ្មានគណបក្សប្រជាជនកម្ពុជា និងអ្នកតស៊ូ ដែលបានពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដែល​ជាសមាជិកគណបក្សដ៏អង់អាចទេនោះ មិនមានការអភិវឌ្ឍដូចថ្ងៃនេះឡើយ ។

ឯកឧត្តម បេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ ​ មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ដែល​មាន​កំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើ​ប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំង សមាជិកគណបក្សប្រជាជនចាស់ និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលទើបមកពីគណបក្សដ៏ទៃទៀត បន្តបោះ​ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបានបន្តដឹកនាំ​ប្រទេសជាតិឱ្យ​កាន់​តែរីកចម្រើនបន្ថែមទៀត និងបន្តគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេល​អនាគត់​ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និង​គណបក្សស្រុក គណបក្សឃុំ គណបក្សភូមិ ត្រូវសហការគ្នា ដើម្បីចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយ​របស់​គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ហើយសមាជិក សមាជិកាបក្សទាំងអស់ ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះ​ឆ្នោត (អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឯ.អ) ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូន​គណបក្ស​ប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវ​កម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ