cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ណែនាំឱ្យក្រុមហ៊ុនទឹកស្អាតក្នុងខេត្ត សហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ

ចែករំលែក

ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាទឹកស្អាត នា​រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​ណែ​នាំ​ឱ្យក្រុមហ៊ុន​ទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេងហួត ត្រូវសហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាត​ប្រើ​ប្រាស់​ជូន​ប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាពអាកាស​ធាតុ​​រាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រាស់ទឹកក៍មាន​បរិមាណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់​ ដូច្នេះដើម្បីដោះស្រាយបញ្ហា​ចំពោះ​មុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់​​ក្នុងជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីក​តបណ្តាញទឹកស្អាតអោយ​បាន​កាន់​​តែទូលំទូលាយដល់មូលដ្ឋាន ដើម្បី​​​ឆ្លើយតបទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង និងតម្រូវការ​ប្រើប្រាស់របស់ប្រជាពលរដ្ឋ ។

សូមរំលឹកថា៖ ក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិនជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់​សុខ​ភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាត​នឹង​ប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំងគឺដាច់ទឹកតែម្តង ហើយពេលដែលសួរទៅក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែ​មាន​ហេតុផលដោះសារជានិច្ច ប៉ុន្តែស្ថានភាពទឹកស្អាតនៅតែដដែលៗ មិនមានអ្វីប្រែប្រួលសោះ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើ កង ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន